ខេត្ត​កំពង់ឆ្នាំង បានប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧
December 07, 2017 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ខេត្តកំពង់ឆ្នាំងមាន ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំង​នឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០១៧ ក្រោម​ប្រធានបទ​"កម្ពុជាឆ្ពោះទៅសំរេចបាននូវគោលដៅសូន្យបីនិង៩៥.៩៥.៩៥នៅឆ្នាំ២០២៥"ក្រោមអធិបតីភាពឯកឧត្តមសៀត គឹមលៀង អភិបាល​រង​ខេត្ត និង​ជា​ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍ខេត្ត។ ក្នង​នោះក៏មាន​ការ​អញ្ជើញចូលរួម​ពីឯកឧត្តមហ៊ី ណាត អភិបាលរង​ខេត្ត​ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត លោក​លឹម​ លៀងងួន អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍​ខេត្ត រួម​នឹង​សមាជិកសមាជិកាសរុបចំនួន៤៦៩នាក់៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ