អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តពោធិរង្សី នៅស្រុកបូទុមសាគរ
May 21, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ សុទ្ធី អភិបាលរងកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តពោធិរង្សី ហៅវត្តកណ្តាល ដែលស្ថិតនៅភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុមសាគរ។

      លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានសុខសន្តិភាពពាសពេញប្រទេស រាជរដ្ឋាភិបាលកម្ពុជា មានស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយបានជួយជីវភាពរបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់។

      ជាក់ស្តែងថ្ងៃនេះ កើតចេញពីការរួមចំណែក និងសាមគ្គីរបស់ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់ទិសទី បានសាងសង់ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធិរង្សី សម្រាប់បម្រើការងារអោយវិស័យព្រះពុទ្ធសាសនា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ