អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៅសាលាបឋមសិក្សា ព្រែកតូច និងស្តារប្រឡាយចំនួន២ខ្សែក្នុងឃុំព្រែកដាច់
May 21, 2019 អ្នកទស្សនា :

      អគារសិក្សា១ខ្នង ស្មើរនឹង៥បន្ទប់​ ដែលជាអំណោយរបស់ ឯកឧត្តម អភិបាលខេត្តកណ្តាល បានរៀបចំពិធីបញ្ចុះបឋមសិលានៅពេលនេះ គឺដើម្បីបំពេញតម្រូវការខ្វះខាតរបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ព្រែកតូច និងស្តារប្រឡាយព្រែកតូច ប្រវែង២០០០ម៉ែត្រ និងប្រឡាយព្រែកតាហ៊ីង ប្រវែង១៥០០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នៅ ក្នុងបរិវេណសាលាបឋមសិក្សា ព្រែកតូច ដោយមានការ  អញ្ជើញចូលរួមពី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានមាន ប្រសាសន៍ថា អគារសិក្សា  ដែលត្រូវបញ្ចុះបឋមសិលាសាងសង់ នាពេលនេះ ធ្វើពីថ្ម ប្រក់ក្បឿង សាងសង់រយៈពេល ៦ខែ នឹងហើយរួចរាល់ជាស្ថាពរ។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជំរុញ  ឲ្យក្រុមហ៊ុន ដែលជាអ្នក ម៉ៅការសាងសង់ ត្រូវធ្វើ ឲ្យបានលឿនបំផុត ធ្វើយ៉ាងណា យកចិត្តទុកដាក់សាងសង់ ឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋាន បច្ចេកទេសធានាបានទាំង គុណភាព និងសោភ័ណភាព ព្រោះអគារសិក្សានេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្ស នៅតំបន់នេះបានចូលរៀន។

      ឯកឧត្តមបានលើកឡើង ពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោម ការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាស នោះឯកឧត្តម បានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ថែទាំ សុខភាព ប្រុងប្រយ័ត្ន ពេលបើកបរកុំបើកលឿនហួសល្បឿនកំណត់  ស្រវឹង កុំបើកបរ។ ដោយឡែកសិស្សានុសិស្ស ទាំងអស់ត្រូវខិតខំរៀនសូត្រ កុំខ្ជិលច្រអូស ជាពិសេសត្រូវចៀសវាង ឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ នាំឲ្យខូច អនាគត វែងឆ្ងាយរបស់ខ្លួន ដែលជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ នាពេលខាងមុខ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ