អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ និងបំបួសកុលបុត្រ នៅវត្តទេពនិមិត្ត
May 23, 2019 អ្នកទស្សនា :

      លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ និងបំបួសកុលបុត្រ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកយាយ លោកតា ពុទ្ធបរិស័ទ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នាថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

      លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដោយមានសុខសន្តិភាពពាសពេញប្រទេស ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយបានជួយជីវភាព របស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់។ ជាក់ស្តែងថ្ងៃនេះ កើតចេញពីការរួមចំណែក និងសាមគ្គី របស់ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់ទិសទី បានសាងសង់ក្លោងទ្វារ បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ និងបំបួសកុលបុត្រ ប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី  ព្រមទាំងសមិទ្ធផលនានាក្នុងវត្ត សម្រាប់បម្រើការងារឲ្យវិស័យព្រះពុទ្ធសាសនា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ