អភិបាលខេត្តកំពត ដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមចុះសំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យទីតាំងសាងសង់អគារសិក្សា នៅសាលាវិទ្យាល័យ២ក្នុងខេត្ត
May 21, 2019 អ្នកទស្សនា :

      ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមការសំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យទីតាំងសាងសង់អគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ងីស៊ុន សូភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៩។

      ក្នុងនោះរួមមាន៖ ១.សាលាអនុវិទ្យាល័យក្រាំងលាវ នៅឃុំអង្គរមាស ស្រុកដងទង់ មានចំនួន ០១ខ្នង មាន០៦បន្ទប់។, ២.សាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់ ស្ថិតនៅដងទង់ ស្រុកដងទង់ មានចំនួន ០១ខ្នង ០២ជាន់ស្មើនឹង១០បន្ទប់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ