រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ឧសភា នៅស្រុកទឹកឈូ
May 21, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តជុំគ្រៀល ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      បានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក ឃុំ  សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស ប្រជាពលរដ្ឋសរុប១២០០នាក់។

      សូមរំលឹកថា ថ្ងៃ២០ឧសភា គឺជាថ្ងៃមួយប្រកបដោយការចងចាំជានិច្ច ដែលប្រជាពលរដ្ឋរងទុក្ខវេទនា ដោយសាររបបដ៌ខ្មៅងងឹតរបស់បន ប៉ុលពត  បានកាប់សម្លាប់ប្រជាជន  រាប់លាននាក់។ តែដោយយើង មានភព្វសំណាងបុណ្យកុសល ផល្លានិសង្ឃ អំពីរណសិរ្យសាមគ្គីសង្រ្គោះជាតិ មាតុភូមិបច្ចុប្បន្ន បានធ្វើការបូជា សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតអំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ)៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ