អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកកោះកុង
May 21, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូន ប្រជាពលរដ្ឋ នៅភូមិកោះកុងក្នុង និងភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះកុងក្នុង និងភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ក្នុងស្រុកកោះកុង ដែលបាននទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ហើយបងប្អូនអាចប្រើប្រាស់បានស្របតាមច្បាប់។ ជាមួយគ្នានេះដែរ ក៏បានការចូលរួមមិនអាចខ្វះបានពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ រហូតដល់សម្រេចបានលទ្ធផលជាផ្លែផ្លា សម្រាប់ប្រជាពលរដ្ឋនាពេលនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ