រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ជនរង គ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍
May 21, 2019 អ្នកទស្សនា :

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍រំលឹកថា៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់ មិនអោយរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ។ ឯកឧត្តមបានថ្លែងរំលឹកបែបនេះ នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅវត្តរតនៈសោភ័ណ ស្ថិតភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន មានការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរង លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅប៉ុល ពត។ ឯកឧត្តមក៏បានអំពាវនាវដល់លោក-លោកស្រីក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យជនអគតិមកញុះញង់បំផ្លាញជាដាច់ខាត ព្រោះប្រទេសកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។

      ឯកឧត្តម ក៏បានស្នើសុំអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង ស្រុក អាណត្តិទី៣ ដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត  លោក លោកស្រីអភិបាលរងខេត្ត  លោក-លោកស្រីក្នុងអង្គពិធីក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃចំនួន ៤០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ