រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍
May 21, 2019 អ្នកទស្សនា :

      នៅវត្តកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានរៀបចំពិធីទិវាជាតិនៃចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត ក្រោមការដឹកនាំ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សា អភិបាលរងខេត្ត មន្ត្រីរាជការ ក្រុងស្រុក ឃុំ សង្កាត់យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      ឯកឧត្ដម វ៉ា ថន បានមានប្រសាសន៍បន្តថាៈ ថ្ងៃ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និង ប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅប៉ុលពត។ ក្រោមការដឹកនាំ ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងអង្គពិធីក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមអោយដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់ សូមឲ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ