រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរុក្ខវិថី និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវ ជាតិលេខ៤ នៅទីរួមខេត្ត
May 21, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរុក្ខវិថី លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង និងធ្វើពិធីសែនក្រុងពលី បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើជើងឆ្លងកាត់ផ្លូវ ជាតិលេខ៤ នៅទីរួមខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      ស្ពាននេះ នឹងត្រូវសាងសង់ត្រង់ចំណុច បេនឡានផ្សារកំពង់ស្ពឺ ដោយមានប្រវែង៣០ម៉ែត្រ   កម្ពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេ ក្រោមជំនួយឧបត្ថម្ភ ពីលោក ជំទាវ បណ្ឌិត  សៀង ចាន់ ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ