អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្រ្ត ២ទីតាំង នៅក្នុងខេត្ត
May 21, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារជាថ្នាក់ដឹកនាំខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានចុះទៅពិនិត្យ៖ ទី១.ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត វត្តជ្រែ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។, ទី២.ការធ្វើទំនើបកម្មប្រព័ន្ធបើក បិទទ្វារទឹក ដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

      សូមជម្រាបថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ វត្តជ្រែ ក្រោមប្រាក់កម្ចីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ចំនួន៤,៦១លានដុល្លារ ត្រូវអនុវត្តរយៈពេល៥ឆ្នាំ (២០១៦-២០២០) ហើយរហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ៦៩ភាគរយ។ គម្រោងនេះ ពេលសាងសង់ រួចមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន១,៩៧៩ហិកតា នៅរដូវវស្សា និងនៅរដូវប្រាំង ចំនួន១,៩៤៩ហិកតា។

      ដោយឡែក គម្រោងធ្វើទំនើបកម្មប្រព័ន្ធបើក បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ ប្រមាណ១,៥០លានដុល្លារ សម្រាប់រយៈពេល០២ឆ្នាំ (២០១៨-២០១៩) និងបច្ចុប្បន្នការងារសម្រេចបាន ៩០ភាគរយហើយ។

      ក្នុងឱកាសចុះពិនិត្យទីតាំងគម្រោងខាងលើ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបានរហូតមកដល់ពេលនេះ និងបានលើកឡើងនូវយោបល់ល្អៗ ចំពោះលក្ខណៈបច្ចេកទេស ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងលើគុណភាពសំណង់ដែលកំពុងសាងសង់ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងទៅមុខ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ