ពិធីដុតកម្ទេចនូវម្ហូបអាហារខូចគុណភាពជាច្រើនមុខ នៅទីលានចាក់សំរាមឋិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
December 06, 2017 អ្នកទស្សនា :

ថ្ងៃពុធ ទី៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមប៉ានសូស័ក្កិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីដុតកម្ទេចនូវម្ហូបអាហារខូចគុណភាពជាច្រើនមុខនៅទីលានចាក់សំរាមឋិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលក្នុងពេលដុតកំទេចនេះ មានការអញ្ជើញចូលរួមពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចចម្រុះ។ នាឱកាសនេះដែលយើងធ្វើការដុតកំទិចទំនិញខូចគុណភាពនៅក្នុងថ្ងៃនេះមានចំនួន ៦០៨០ គីឡូ ដែលបានដកហូតក្នុងការចុះត្រួតពិនិត្យរយៈពេល ១១ខែដើមឆ្នាំ២០១៧នេះ ដែលភាគច្រើនជាម្សៅទឹកដោះគោ៕ បើតាមប្រសាសន៍របស់លោកម៉ាង ស៊ីណេតប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុមានប្រសាសន៍ឲ្យដឹងថាក្នុងការអនុវត្តកម្មវិធីចុះត្រួតពិនិត្យទំនិញនាំចូលនិងនាំចេញ តាមបណ្ដាមាត់ច្រកនិងទំនិញ នៅលើទីផ្សារក្នុងអំឡុងរយៈពេល ១១ ខែដើមឆ្នាំ ២០១៧ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តព្រះសីហនុបានពិនិត្យនាំចេញ នាំចូលមិនមានភាពអនុលោម ហួសបរិច្ឆេទប្រើប្រាស់សរុប ១១១៤ កេសស្មើ ៥៣៤៧គីឡូ ទំនិញចរាចរនៅលើទីផ្សារ ម្ហូបអាហារចម្រុះ ភេជ្ជៈ គ្រឿងឧបភោគ បរិភោគ និងនំចម្រុះមានសរុបចំនួន ៧១១គីឡូ គ្រឿងសមុទ្រ បន្លែ ជ្រក ប្រហិត មានចំនួន ១២២ គីឡូ ទំនិញទាំងនេះ យើងកម្ទេចចោលភ្លាមភ្លាមព្រោះថាវាមានក្លិនស្អុយក្រោយពីការដកហូតយើងមិនអាចទុកយូរបានសរុបចំនួន ៧៣០គីឡូ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ