អភិបាលខេត្តបាត់ដំបង បើកប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ស្វយ័តនីងស៊ែរ នៃសាធារណរដ្ឋប្រជាមានិតចិន
May 17, 2019 អ្នកទស្សនា :

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ស្វយ័តនីងស៊ែរ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម អ៊ូ អ៊ីឆាយ (Wu Yucai) អនុប្រធានគណៈកម្មការកណ្តាល នៃសភាប្រជាជនតំបន់ស្វយ័តនីងស៊ែរ នៃសាធាណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

      ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោ លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីសាលាខេត្តពាក់ព័ន្ធជាច្រើនរូប។

      ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយស្របតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។ ក្នុងនោះភាគីទាំងពីរក៏បានឯកភាព គ្នាជាគោលការណ៍ ព្រមទាំងចុះហត្ថលេខាលើកំណត់ហេតុរួម ដែលមានខ្លឹមសារដូចខាងក្រាម៖
១.ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍ ដើម្បីផ្តល់ការគាំទ្រលើការអភិវឌ្ឍភាគីទាំងពីរ។
២.ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នាចងសម្ព័នមេត្រីភាពក្នុងពេលខាងមុខ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងរដ្ឋាភិបាលរបស់ខ្លួនរៀងៗខ្លួន ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និង តំបន់ស្វយ័តនីងស៊ែរ សាធារណរដ្ឋប្រជាមានិតចិន ឈានទៅចុះហត្ថលេខាលើអនុស្សរណៈនេះ។

      បន្ទាប់ពីកិច្ចប្រជុំរួចមក គណៈប្រតិភូ តំបន់ស្វយ័តនីងស៊ែរ បានអញ្ជើញទស្សនាសារមន្ទីររដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រួចបន្តដំណើរទៅទស្សនាតំបន់សក្តានុពល ផ្នែកកសិកម្មនៅស្រុកថ្មគោល ខេត្តបាត់ដំបង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ