ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញ លើកទី៦០ អាណត្តិទី២ ឆ្នាំទី៥
May 17, 2019 អ្នកទស្សនា :

      ក្រុមប្រឹក្សាខេត្តក្រចេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំទី៥ ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមនិងមន្ទីរជំនាញនានាជុំវិញខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

      អង្គប្រជុំបានកត់សម្គាល់ទៅលើវិស័យចំនួន០៣៖ ទី១-ការងារទេសចរណ៍៖ ភ្ញៀវទេសចរអន្តជាតិ ក្នុងខែមេសា ឆ្នាំ២០១៩ ខេត្តក្រចេះទទួលភ្ញៀវទេសចរអន្តជាតិបានចំនួន ១.៦៩៦នាក់ ប្រៀបធៀបនិងរយះពេលដូចគ្នាឆ្នាំ២០១៨ ចំនួន១.៥៨៩នាក់ កើនចំនួន១០៧នាក់ ស្មើនិង៦,៧៣%។ ភ្ញៀវទេសចរជាតិ ក្នុងខែមេសា ឆ្នាំ២០១៩ ខេត្តក្រចេះទទួលភ្ញៀវទេសចរជាតិសរុប ១៤៥.៧៥៤នាក់ បើធៀបនិង ឆ្នាំ២០១៨ ចំនួន១៣១.៤៦២នាក់ កើនចំនួន១១.៨៧៥នាក់ ស្មើនិង ១០,៨៧%។ ទី២-ការងាររៀបចំដែនដី៖ បានចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ សម្រេចដូចខាងក្រោម បានបំពេញទម្រង់បែបបទបានចំនួន ៤៥៨ក្បាលដី វាស់វែងបានចំនួន៩៤១ក្បាលដី គូសក្បាលដីបានចំនួន ៣៩១ក្បាលដី និងបញ្ជូនទិន័្នយក្នុងកុំព្យូទ័របានចំនួន ៤៣០ក្បាលដី ការចុះបញ្ជីដាច់ដោយដុំ បានចេញបណ្ណ័កម្មសិទ្ធចំនួន ៤៨ក្បាលដី ការចុះបញ្ជីបន្ត បានចុះបញ្ជីផ្ទេរកម្មសិទ្ធបានចំនួន ៤៨ក្បាលដី និងចុះបញ្ជីប្រាតិភោគបានចំនួន ២៧ក្បាលដី និងវិវាទក្រៅយន្តការគណះកម្មការសុរិយោដី បានទទួលពាក្យបណ្ដឹងចំនួន ៩៦ករណី ក្នុងនោះបានបញ្ជូនមកពីក្រសួងចំនួន៤០ករណី និងសំណុំរឿងក្នុងខេត្តមានចំនួន ៥៦ករណី ដោះស្រាយបញ្ជប់ចំនួន ២៧ករណី កំពុងបន្តដោះស្រាយមាន ៦៩ករណី និង ទី៣-ការងារសាធារណការ និងកែលម្អសោភ័ណភាពខេត្ត បានសាងសង់ស្ពានតាលា លើកំណាត់ផ្លូវខេត្តលេខ៣៧៧ អំពើបេតុងសរសៃដែក ប្រវែង ២២ម ទទឹង៨.២ម ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ សម្រេចបាន៥០% គម្រោងបន្ទាន់ ការងារជួសជុលពង្រឹងជើងទម្រទី៣ (P3) ស្ពានពាមទរ ស្ថិតលើកកំណាត់ផ្លូវជាតិលេខ ៧៣ ក្នុងព្រំប្រទល់រវាងស្រុកចិត្របុរី និងក្រុងក្រចេះ ខេត្តក្រចេះ សម្រេចបាន១០០% ហើយចំពោះការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បានធ្វើការការត្រួតពិនិត្យ ការធ្វើដំណើរចេញ ចូល របស់ជនបរទេសតាមប៉ុសី៍តច្រកទ្វារអន្តជាតិត្រពាំងស្រែ ភ្ញៀវចូល ចំនួន ៦.១០៩នាក់ ប្រុស ៣.៦៨១នាក់  ភ្ញៀវចេញ ចំនួន ៥.៤២៤នាក់ ប្រុស ៣.២១៤នាក់។

      ក្នុងនោះដែល ឯកឧត្តមក្រុមប្រឹក្សា បានធ្វើការកោតសេសើរដល់មន្រ្តីជំនាញនីមួយៗដែលបានអនុវត្ត និងបំពេញការងារកន្លងមក ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសម្រួល បញ្ហារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឆ្លើយតបទៅនិងការអភិវឌ្ឍប្រទេសជាតិ កំពុងរីកចម្រើនស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ