អភិបាលខេត្តព្រះវិហារ ស្នើឲ្យអង្កការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលធ្វើសកម្មភាពក្នុងការប្រមូលព័ត៌មាន ឬសិក្សាផលប៉ះពាល់នានា មុននឹងចេញផ្សាយតាមរយៈសារព័ត៌មាន ត្រូវសាកសួរឬសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់អំពីព័ត៌មាននោះ
May 17, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងរបាយការណ៍ស៊ើបអង្កេតករណី វិវាទដីធ្លី និងពិភាក្សាស្វែងរកលទ្ធភាពដោះស្រាយផលប៉ះពាល់ចំនួន០៣របស់វេទិការនៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដោយមានការចូលរួមពីអភិបាលរង មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក តំណាងអង្កការសង្គមស៊ីវិល មេឃុំពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

      មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ស្នើឲ្យអង្កការសង្គមស៊ីវិល ពាក់ព័ន្ធទាំងអស់ ដែលធ្វើសកម្មភាពក្នុងការប្រមូលព័ត៌មាន ឬសិក្សាផលប៉ះពាល់នានា មុននឹងចេញផ្សាយតាមរយៈសារព័ត៌មាន ត្រូវសាកសួរឬ សហការឲ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អំពីព័ត៌មាននោះ ព្រោះថារាល់ព័ត៌មានដែលចេញពីអាជ្ញាធរភូមិ ឃុំ ស្រុក ឬខេត្ត គឺព័ត៌មានពិតប្រាកដ ជាក់លាក់ និងសុក្រឹតភាពបំផុត។​ លើសពីនោះឯកឧត្តម ស្នើឲ្យតំណាងអង្កការសង្គមស៊ីវិល ដែលបានរៀបចំសេចក្តីព្រាងរបាយការណ៍វិវាទស៊ើបអង្កេតចំនួន០៣ករណីនោះ ត្រូវធ្វើការកែសម្រួល ទៅតាមស្មារតីនៃកិច្ចពិភាក្សានាពេលនេះផងដែរ។

      បន្ថែមពីនោះទៅទៀត ឯកឧត្តម បានអំពាវនាវដល់ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរជំនាញ ដែលនឹងចុះសិក្សាផលប៉ះពាល់ក៏ដូចជាប្រមូលព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍក្នុងខេត្ត ត្រូវធ្វើយ៉ាងណាគិតសំខាន់ប្រយោជន៍ប្រជាពលរដ្ឋជាធំ និងទាមទារចាំបាច់ឲ្យការចូលរួមពីប្រជាពលរដ្ឋគ្រប់ពេលវេលា ទើបការដោះស្រាយបញ្ហាទាំងនោះទទួលបាននូវប្រសិទ្ធភាព និងទទួលបានការគាំទ្របងប្អូនប្រជាពលរដ្ឋយើង។

      សូមរំលឹកផងដែរថា បន្ទាប់បានទទួលសំណើពីវេទិកានៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លើការសុំជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្តបានរៀបចំនូវជំនួបអំពីរបាយការណ៍ស៊ើបអង្កេតករណីវិវាទដីធ្លីចំនួន០៣ករណី ក្នុងនោះរួមមាន ដីព្រៃសហគមន៍សង្កែពីរ ស្រុកឆែប សហគមន៍ភ្នំត្នោត-ភ្នំពក ស្រុកសង្គមថ្មី និង គម្រោងសាងសង់អាងស្តុកទឹករក្សា ស្រុករវៀង ខេត្តព្រះវិហារ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ