ខេត្តព្រះវិហារ ផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធ និងសិទ្ធិកាន់កាប់អចលនទ្រព្យ
May 17, 2019 អ្នកទស្សនា :

      លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រកាសលេខ៣៤៣ សហវ,ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយមានការចូលរួមពី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ជាច្រើនរូប នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

      មានប្រសាសន៍ក្នុងឱកាសនោះ លោក គោស៊ុ ប៊ុនសឿត អភិបាលរង បានមានប្រសាសន៍ពីគោលបំណងសំខាន់នៃការផ្សព្វផ្សាយប្រកាសនេះឡើង គឺដើម្បីធានាឲ្យបាននូវសង្គតិភាពនៃការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យក្នុងខេត្តប្រកបដោយ តម្លាភាព និងសមភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ។

      ក្នុងឱកាសនោះ លោក គោស៊ុ ប៊ុនសឿត បានណែនាំដល់មន្ត្រីពាក់ព័ន្ធជាពិសេស អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយឲ្យមានទូលំទូលាយ និងលើកកម្ពស់ ជំរុញកម្មសិទ្ធិករអនុវត្តកាព្វកិច្ចអនុវត្តតាមប្រកាសស្តីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រានេះ ជាពិសេសពង្រឹងការប្រមូលពន្ធស្របតាមប្រសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ