អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រារព្វពិធីបុណ្យវិសាខបូជា នៅវត្តធម្មសាមគ្គីពង្រ ក្រុងសិរីសោភ័ណ
May 18, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី បានអញ្ជើញចូលរួមក្បួនដង្ហែយ៉ាងអធិកអធម នៃការរៀបចំប្រារព្វពិធីបុណ្យវិសាខបូជា នៅវត្តធម្មសាមគ្គីពង្រ ក្រុងសិរីសោភ័ណ  ក្នុងខេត្តបន្ទាយមានជ័យ ជាមួយព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ សីលវ័ន សីលវត្តីយ៉ាងច្រើនកុះករ ក្បួនដង្ហែរ ចេញពីវត្តធម្មសាមគ្គីពង្រ ភូមិពង្រ ឆ្ពោះតាមផ្លូវជាតិលេខ៥៦ និងក្នុងបរិវេណទីរួមខេត្ត បន្តឆ្ពោះមកកាន់ទីអារាមវិញ ដើម្បីរៀបចំពិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រ ២៥០អង្គ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ។

      បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ