អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា ឆ្លងចូល ព.ស ២៥៦៣ ក្នុងខេត្តស្ទឹងត្រែង
May 18, 2019 អ្នកទស្សនា :

      ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយព្រះមេគណខេត្ត ព្រះអនុគណស្រុកគ្រប់ស្រុក និងព្រះថេរានុត្ថេរ: ដែលនិមន្តមកពីបណ្តាវត្តនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ។

      ការប្រារព្ឋពិធីបុណ្យវិសាខបូជានេះ មានពិធីនិមន្តធម្មយាត្រាសង្ឃចំនួន៣៥៩អង្គ ចេញពីវត្តខត្តិយារាម(ហៅវត្តកណ្តាល) សំដៅឆ្ពោះទៅកាន់ទីតាំងប្រារព្ធពិធីនៅមុខសាលាខេត្តស្ទឹងត្រែង ដោយមានប្រជាពលរដ្ឋចូលរួមឈរអមតាមដងផ្លូវយ៉ាងច្រើនកុះករ ដើម្បីទទួលពរជ័យពីព្រះសង្ឃ។

      បន្ទាប់មកមានកម្មវិធីសូត្រធម៌ នមស្សការព្រះរតនត្រ័យ សមាទានសីល តាមសង្ឃដីការប្រពៃណីទំនៀម ទំលាប់ក្នុងថ្ងៃបុណ្យវិសាខបូជា ឆ្លងចូល ព.ស២៥៦៣ និងពិធីគោចរបិណ្ឌបាតដែលមានព្រះសង្ឃទាំង៣៥៩អង្គជាកិច្ចបង្ហើយបុណ្យ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ