អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងចំពិធីជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត
May 19, 2019 អ្នកទស្សនា :

      នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

      អញ្ជើញចូលរួមក្នុងពិធីនេះមានគណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមតំណាងរាស្ត្រខេត្តព្រៃវែង  លោកស្នងការ លោក លោកស្រីស្នងការរង នាយការិយាល័យ  អធិការ លោកនាយប៉ុស្ត៍រដ្ឋបាលទូទាំងខេត្ត និងនិវត្តន៍ជន ជនពិការ និងជនបាត់បងសមត្ថភាពការងារជានគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សរុបវត្តមានចំនួន៨៩៣នាក់។

      បន្ទាប់ពីការអានរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តអំពីសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០១៩ របស់កងកម្លាំងនគរបាលទូទាំងខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីនៅថ្ងៃនេះ ដែលជាកាយវិការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះសុខទុក្ខរបស់បងប្អូននិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារជាអតីតមន្ត្រីនគរបាលជាតិទាំងអស់នៅក្នុងខេត្តស្វាយរៀង។

      នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបន្តថា ពិធីនេះរឹតតែបានបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិមិនដែលបំភ្លេច និងនៅតែចងចាំជានិច្ច នូវគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់បងប្អូនដែលធ្លាប់បានចូលរួមទាំងក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការការពារថែរក្សាសន្តិភាពឲ្យបានគង់វង្សដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយ និងសន្តិសុខសុវត្ថិភាពល្អប្រសើររហូតដល់សព្វថ្ងៃនេះ។

      បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថាអតីតយុទ្ធជននគរបាលជាតិបានរួមចំណែក យ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមន្រ្តីនគរបាលបច្ចុប្បន្នគប្បីយកគំរូតាមពួកគាត់ដែលជាបុគ្គលមានបទ ពិសោធន៍ច្រើនក្នុងកិច្ចការងារនគរបាលនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា នគរបាលកម្ពុជាបានបង្កើតឡើងអស់រយៈពេល៧៤ឆ្នាំមកហើយ(១៦ឧសភា ១៩៤៥-១៦ឧសភា២០១៩) ហើយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ គឺជាការរួមចំណែកយ៉ាងខ្លាំងពីបងប្អូន ដែលជាអតីតមន្រ្តីនគរបាល ដូច្នេះមន្រ្តីនគរបាលទាំងអស់គ្នាត្រូវទទួលយកការអប់រំពីពួកគាត់លើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាសន្តិភាពជូនប្រជាជន និងប្រទេសជាតិ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ