អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីបំបួសកុលបុត្រខ្មែរ ចំនួន២០០អង្គ/ នាក់ រយៈពេល៧ថ្ងៃ ដើម្បី ថ្វាយព្រះរាជកុសលដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងថ្ងៃបុណ្យចម្រើនព្រះជន្ម
May 17, 2019 អ្នកទស្សនា :

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំនាញជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបំបួសសាមណេរ និងសីលវតី ចំនួន ២០០អង្គ/នាក់ នៅវត្តសាមគ្គីគិរីសំរឹទ្ធ (វត្តសាលាក្រៅថ្មី) ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៦  ខែឧសភា ឆ្នាំ២០១៩។
      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ប្រសាសន៍លើកឡើងថា៖ ពិធីបំបួសកុលបុត្រ កុលធិតានាពេលនេះ គឺមានសារសំខាន់ក្នុងការអប់រំផ្លូវចិត្ត ធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរ យល់ដឹងពីបាបបុណ្យអំពើជា កុសល និងមានធម៌ខន្តី យោគយល់អនុគ្រោះដល់មនុស្សផងគ្នាដោយប្រកាន់ខ្ជាប់តាម ពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ជាពិសេសដើម្បីបំពេញបំណង ដល់កូនចៅដែលចង់តបស្នងសងគុណ មាតាបិតារបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាការពិតណាស់ បើគ្មានសន្តិភាព គ្មានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ សែន នោះទេ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរ គឺទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាយើង ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួនលើសកលលោកនោះទេ គឺប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើសាសនាណាក៍បាន ឲ្យតែខ្លួនពេញចិត្ត និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សីលវន្ត សីលវតី ត្រូវខិតខំរៀនបាលី ធម៌អាថ៌ និងត្រូវគោរពវិន័យឲ្យបានល្អទាំងការស្នាក់នៅ និងគង់ក្នុងវត្ត ក៏ដូចក្នុងពិធីនិមន្តចេញប្រតិបត្តិធម៌ នៅតាមភូមិ-ស្រុក ធ្វើយ៉ាងណាត្រូវគោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ឲ្យបានថ្លៃថ្នូរទៅតាមប្រពៃណីទំនៀមទម្លាប់សាសនារបស់រដ្ឋ។
       បើតាមការបញ្ជាក់របស់ព្រះគ្រូ អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានមានសង្ឃដីកាឱ្យដឹងថា៖ នៅឆ្នាំនេះសាលាគណគណៈមហានិកាយខេត្តប៉ៃលិន បានសហការជាមួយវត្តសាមគ្គីគិរីសំរឹទ្ធ ធ្វើការរៀបចំពិធីបំបួសកុលបុត្រខ្មែរ ជាសាមណេ និងសីលវតី ចំនួន២០០អង្គ/ នាក់ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែឧសភា ឆ្នាំ២០១៩ ហើយការបំបួសនេះគឺមានគោលបំណងទី១ គឺដើម្បី ថ្វាយព្រះរាជកុសលដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃបុណ្យចំរើនព្រះជន្មរបស់ព្រះអង្គ ៦៦ យាងចូល ៦៧ព្រះវស្សា។ ទី២៖ គឺដើម្បីបញ្ជ្រាបដល់យុវជន យុវនារីខ្មែរអោយស្គាល់តម្លៃនៃទ្រឹស្តីអប់រំរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ