អភិបាលខេត្តកំពត អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា ឆ្នាំ២០១៩ ដែលបានប្រារព្ធនៅទីរួមខេត្ត
May 19, 2019 អ្នកទស្សនា :

      នៅរសៀល ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦២ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលជាបុណ្យព្រះពុទ្ធសាសនាធំជាងគេនៅលើពិភពលោក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋពុទ្ធសានិកជន យាយជី តាជី សរុបប្រមាណ ៤០០ នាក់ ។ 

      ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋ  ពុទ្ធសាសនិកជន បាន ឧបត្ថម្ភថវិកាសរុប ១៥លានរៀល  ចំពោះការរៀបចំពិធិបុណ្យវិសាខបូជានេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៦,៩២០,០០០រៀល ដល់ យាយជី តាជីចំនួន២៥៥នាក់ ដោយម្នាក់ទទួលបាន ២ម៉ឺនរៀល និងកងកម្លាំងចំនួន៦១នាក់ ដោយម្នាក់ទទួលបាន ៣ម៉ឺនរៀល ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ