អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីអំពីការត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្ត
May 16, 2019 អ្នកទស្សនា :

     លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្តកោះកុង ស្តីអំពីការត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង។

      នាថ្ងៃព្រហស្បតិ៍ ១៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់អំពីលទ្ធផលការងារសំខាន់ៗ ដែលបានអនុវត្តកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ដោយមានការចូលរួម និងសហការយ៉ាងល្អ របស់មន្ត្រីរាជការសាលាខេត្ត ជាមួយមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធជុំវិញខេត្ត។ លោកជំទាវសូមអោយ ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លើកយកបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីអោយថ្នាក់ដឹកនាំ ធ្វើការពិនិត្យលទ្ធភាព ផ្តល់ដំណោះស្រាយ និងអនុសាសន៍ អោយការងារអនុវត្តកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាមួយនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការទាំងអស់ ដែលបំពេញការងារ នៅសាលាខេត្តកោះកុង៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ