អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្នុង ខេត្តដោយឥតគិតថ្លៃ
May 13, 2019 អ្នកទស្សនា :

       ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលមកពិនិត្យនឹងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាលក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១០/១១/១២ ខែឧសភា ឆ្នាំ២០១៩។
       នាឱកាសនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោត សសើរ និងថ្លែងអំណរគុណ ដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ សុខ មាល ភាព ប្រជាពលរដ្ឋនៅ ខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅ ខេត្តប៉ៃលិនមាន ការខ្វះ ខាតនៅផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះ នៅពេលនេះបានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ជួយព្យាបាលដល់ ប្រជាពលរដ្ឋ គឺជាការជួយសម្រួល នូវ បន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះឯកឧត្តម ក៍បានសំណូមពរ ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន បន្ថែមទៀត។
សូមបញ្ជាក់ថា៖ រយៈពេល ០៣ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការស៊ីប៊ីអិនកម្ពុជា បានពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ បានចំនួន ២៥០នាក់ ដោយគោលដៅទី១-នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គោលដៅទី២-នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងគោលដៅទី៣-នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន៕ មុនីរម្យ

ប្រភព៖ ខេត្តប៉ៃលិន
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ