ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន៨៧គ្រួសារ នៅឃុំកោងកាង និងឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ទទួលបានអំណោយមនុស្សធម៌
May 12, 2019 អ្នកទស្សនា :

          ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន៨៧គ្រួសារបន្ថែមទៀត នៅឃុំកោងកាង និងឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ។ 
          នៅក្នុងឨកាសជួបសំណេះសំណាល ជាមួយបងប្អូន ទាំង ៨៧គ្រួសារ  លោកជំទាវ ឡេង សុខា ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានលើក
ឡើងថា កាលពីម្សិលមិញកាកបាទក្រហម បាននាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូន ៦៣គ្រួសារ ដែលបានទទួលរងប៉ះពាល់ដោយគ្រោះខ្យល់កន្ត្រាក់ម្តងរួចមកហើយ ។ នៅថ្ងៃនេះ ទៀត ក្នុងនាមតំណាងជួសមុខឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងក្នុងនាមប្រធានស្តីទីសាខាកាកបាទក្រហមខេត្ត ក៏បាននាំអំណោយមកចែកជូនបងប្អូនបន្ថែម ៨៧គ្រួសារទៀត ដែលបានទទួល រងគ្រោះ ដោយគ្រោះខ្យល់កន្ត្រាក់ដ៍សាហាវនេះ។ មានប្រសាសន៍បន្ត នាឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ 
       លោកជំទាវក៏បានសំដែងនូវការសោកស្ដាយផងដែរ ចំពោះការខូចខាតផ្ទះសំបែង និង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងបានបញ្ជាក់ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមល្មមនឹងការខូចខាតរបស់បងប្អូន ក៍ដោយ តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
       លោកជំទាវបានបញ្ជាក់ទៀតថា អំណោយទាំងនេះ បានមកពីការបរិច្ចាគធនធាន របស់សប្បុរស ជន ដែលបានជួយដល់កាកបាទក្រហម តាមរយ:នៃការរៀបចំធ្វើទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ័ក្រហមជារៀងរាល់ឆ្នាំ ដើម្បីប្រមូលថវិកា យកមកធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះ នៅក្នុងទូទាំងខេត្តរបស់យើង។ ជាមួយនោះលោកជំទាវ ក៍បានជំរាបជូនបងប្អូនផងដែរថា  នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ សាខាកាកបាទក្រហមខេត្តនឹងមានរៀបចំប្រារព្វទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហមខួបទី ១៥៦ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដើម្បីកៀគរប្រមូលថវិកា សំភារ:សំរាប់ធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះជាបន្តទៅទៀត។ 
      អំណោយដែលបានផ្តល់ជូននាពេលនេះក្នុង១គ្រួសារៗ មាន :
1-អង្ករ  25 គក្រ 2-ត្រីខ 10 កំប៉ុង 3-ទឹកត្រី  01 យួរ 4-ទឹកស៊ីអ៊ីវ 01 យួរ 5-មី 01 កេះ 6-ទឹកសុទ្ធកម្ពុជា    01 កេះ 7-សំពត់តង់ 01 ផ្ទាំង 8-ថវិកា  200,000 ៛ ដល់អ្នករងគ្រោះធ្ងន់ធ្ងរ 1គ្រួសារ នឹងថវិកា 100,000រៀល សំរាប់អ្នករងគ្រោះមធ្យម 86នាក់ និងកុមារម្នាក់រងរបួសស្រាល ផ្តល់ជូន 100,000 រៀល នឹង ក៏បានផ្តល់រទេះរុញ 1គ្រឿង ដល់លោកយាយពិការជើងដើរមិនរួច តាមការសន្យារបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ