អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសង្គ្រោះបន្ទាន់ របស់សប្បុរសធម៌ខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងទីទាល់ក្រ ចំនួន៦៧គ្រួសារបន្ថែមទៀត ក្នុងស្រុកពញាក្រែក
May 11, 2019 អ្នកទស្សនា :

      ដើម្បីឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋ ភ្លាមៗសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិការ និងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ជូនពលរដ្ឋ ជាបន្តបន្ទាប់ ដោយឡែកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បាននាំយកថវិការ និងអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋ៦៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិ កាលពីថ្ងៃទី១០ ម្សិលមិញនេះ និង០៤គ្រួសារផ្សងទៀត ដែលមានជីវភាពទីទាល់ក្រ ក្នុងស្រុកពញាក្រែក ដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៍ ក៍ដូចជាស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា “ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ”។

      ចំពោះអំណោយដែលចែកជូន នាពេលនោះទាំង៦៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាតតិចតួចដោយខ្យល់កន្ត្រាក់ និងថវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារ ដែលផ្ទះរលំ និង០៤គ្រួសារមានជីវភាពទីទាល់ក្រលំបាក៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ