អភិបាលខេត្តព្រះវិហារ​ ណែនាំកងកម្លាំងសមត្ថកិច្ច ត្រូវពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបន្ថែមទៀតដើម្បីធានាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ
May 11, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃ០៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបង្រ្កាប  ទប់ស្កាត់បាតុកម្ម  កុបកម្ម  ការប្រមូលផ្តុំតវ៉ា  នៃកងអន្តគមន៍ពិសេសរយះពេលខ្លីរបស់កម្លាំងស្នងការ ដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី តំណាងនៃអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅបរិវេណមណ្ឌលកីឡាដ្ឋាន ខេត្តព្រះវិហារ។               មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមបាន ក្រើនរំលឹក និងណែនាំដល់កងកម្លាំងយើងទាំងអស់ត្រូវតែពង្រឹងសមត្ថភាពជំនាញបច្ចេទេស បន្ថែមទៀត ស្របតាមស្ថានភាពបច្ចុប្បន្ននេះ ។ឯកឧត្តមអភិបាលបានជម្រាបទៅកងកម្លាំងពី សារសំខាន់នៃការហ្វឹកហ្វឺនជាប្រចាំ គឺដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពនៃការរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរក្នុងសង្គមយើង។ លើសពីនេះទៀតឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមជាកម្លាំងដាច់ខាតត្រូវ គោរព អនុវត្តនិងទទួលខុសត្រូវអនុវត្តបទបញ្ជារបស់ ថ្នាក់លើដាក់ចេញនិងរួមគ្នាសហការអនុវត្តភារកិច្ច របស់ខ្លួនទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេស ត្រូវទប់ស្កាត់ឲ្យបាននូវចលនាប្រមូលផ្តុំប្រជាពលរដ្ឋពីសំណាក់ជនអគតិ បោកបញ្ឆោតបំផុសបំផុលប្រជា ពលរដ្ឋ ដើម្បីផលប្រយោជន៍បក្សពួករបស់ពួកគាត់ ប្រព្រឹត្តអំពើរខុសច្បាប់ប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែនាពេលកន្លងទៅ កម្លាំងយើងបានអនុវត្តការងារពិតបានទាន់ពេលវេលា និងបានចាប់មេខ្លោង ដែលញុះញ៉ង់ឲ្យប្រជាពលរដ្ឋប្រឆាំងតវ៉ា និងទន្រ្ទាន ដីព្រៃអភិរក្សសហគមន៍គូលែនព្រហ្មទេព យកធ្វើជាកម្មសិទ្ធ ដែលខុសច្បាប់ទាំងស្រុង។

      ជាចុងក្រោយឯកឧត្តមបានដាក់ចេញនូវគោលការណ៍ដឹកនាំមួយចំនួនដល់ស្នងការដ្ឋាន ក៏កងកម្លាំងនគរបាលទាំងអស់ក្នុងខេត្តដូចខាងក្រោមៈ
1/-ត្រូវធានារក្សាឲ្យបាននូវសុខសន្តិភាព សន្តិសុខសណ្តាប់សង្គមឲ្យបានល្អប្រសើរបន្ថែម ទៀត ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើង និងកំពុងកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន។
2/-ស្នើឲ្យមានការហ្វឹកហ្វឺនជាប្រចាំឬយ៉ាងហោចណាស់១ឆ្នាំ ម្តងដែរ ដើម្បីឲ្យកម្លាំង នគរបាលយើង កាន់មានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ក្នុងការការពារបាននូវសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋយើង។
3/-កម្លាំងនគរបាលយើងដែលជាកងអន្តរគមន៍ពិសេសត្រូវមានការរៀបចំឲ្យឈរជើងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាថាជាកម្លាំងពិតរបស់ខេត្តក្នុងទប់ស្កាត់បាតុភាពផ្សេងដែលកើតឡើងភ្លាមៗ ។និងមិនត្រូវយកកម្លាំង អន្តរាគមន៍នេះ បម្រើផលប្រយោជន៍បុគលណា មួយជាដាច់ខាន។
4/-ស្នើដល់ស្នងការខេត្ត ត្រូវពិនិត្យបន្ថែមទៀត លើសម្ភារ អាវុធ នៅតាមប៉ុស្តិនគរបាល ត្រូវធានាថា គ្រប់ប៉ុស្តិនគរបាលមានសម្ភារមធ្យោបាយគ្រប់គ្រាន់ក្នុងបម្រើដល់ការអនុវត្តការរបស់ពួកគាត់បានកាន់ល្អបន្ថែមទៀត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ