រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីសូត្រមន្តដើម្បីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៦៦ព្រះវស្សា យាងចូល៦៧ព្រះវស្សា
May 11, 2019 អ្នកទស្សនា :

        ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦យាងចូល៦៧ព្រះវស្សា ដែលបាន ធ្វើឡើងនៅ សាលមហោស្រពសម្ដេចតេជោសែនក្នុងក្រុងបានលុង ខេត្តរតនគិរី ។
       អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែឧសភា ឆ្នាំ២០១៩ បានអានសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា ទូលព្រះបង្គំតំណាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជារាស្រ្តគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅក្នុងឳកាសដ៏នក្ខត្តឬវិសេសវិសាលបវរថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្របព្រះជន្ម ៦៦ យាងចូល ៦៧ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣-១៤-១៥ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ។
      ទូលព្រះបង្គំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងក្តីកតញ្ញូតាធម៌ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ ដោយលើក ហត្ថប្រណម្យអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាថ្មី បុណ្យព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច័្ឆត្រ ព្រមទាំងបុណ្យព្រះបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមប្រោះប្រទាននូវទឹកមន្តអម្រឹតប្រសិទ្ធិពរ ជ័យថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សុខ ក្សេមក្សាន្តដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេសអោយបានយូរអង្វែងតរៀងទៅ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ