អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយខេត្ត
May 10, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយខេត្ត ។
      ក្នុងឱកាសនោះ ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរដល់មន្ត្រីរាជការទាំងអស់ នៃអង្គភាពច្រកចេញចូលតែមួយខេត្តដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការចាត់តាំងរបស់អង្គភាពសាម៉ី  ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ។ 

       សូមបញ្ជាក់ថា ដោយពិនិត្យឃើញពីបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងចំនួនមន្ត្រីរាជការដែលបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយមានចំនួនតិច ហើយទីតាំងអង្គភាពច្រកមានទំហំតូច ដែលមិនអាចឆ្លើយតប ប្រកបដោយផាសុកភាព ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកស្នើសុំសេវាមានចំនួនច្រើននោះ កន្លងមកឯកឧត្ដមអភិបាល បានស្នើដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួយចាត់យុវជនស្ម័គ្រចិត្តពីស.ស.យ.ក ក្រុងស្វាយរៀង មកជួយបំពេញឯកសារនានាជួនប្រជាពលរដ្ឋ ព្រមទាំងបានចាត់ឲ្យមានការជួសជុល និងពង្រីកអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបច្ចុប្បន្នកំពុងដំណើរការសម្រេចបាន ៨០% ដើម្បីធ្វើយ៉ាងណាផ្ដល់ទីតាំងសមស្របជូនប្រជាពលរដ្ឋមកស្នើសុំសេវា ឲ្យបានល្អប្រសើរ និងទទួលបានសេវាមួយដែលឆាប់រហ័ស និងទាន់ពេលវេលា ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ