រដ្ឋបាលខេត្តកែប បេីកកិច្ចប្រជុំសាមញ្ញលេីកទី៥៩  របស់ក្រុមប្រឹក្សាខេត្ត  អាណត្តិ ទី២
May 11, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកែប  បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី៥៩  របស់ក្រុមប្រឹក្សាខេត្ត  អាណត្តិ ទី២  ដែលប្រព្រឹត្តឡេីងក្រោមអធិតីភាព ឯកឧត្ដម  សំ  សារីន  ប្រធាន ក្រុម ប្រឹក្សា ខេត្ត  និងឯកឧត្ដម  កែន  សត្ថា  អភិបាល  នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃសុក្រ  ០៧កេីត  ខែពិសាខ  ឆ្នាំ កុរ  ឯកស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី ១០  ខែឧសភា  ឆ្នាំ ២០១៩នេះ ។ 

     កិច្ចប្រជុំនេះដែរ  បានលេីកយកនូវរបៀបវរ:មួយចំនួន  ដេីម្បីពិនិត្យនឹងអនុម័ត ៖
១-  ពិនិត្យ  និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ  សាមញ្ញ លេីកទី៥៨  របស់ក្រុមប្រឹក្សាខេត្ត  អាណត្តិ ទី២  កាលពីថ្ងៃអង្គារ៍  ០៥ កេីត  ខែចេត្រ  ឆ្នាំ ច  សំរឹទ្ធិស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី ០៩  ខែមេសា  ២០១៩ ២-  សេចក្ដីព្រាងរបាយការណ៍  ស្ដី ពី  សកម្មភាព សំខាន់ៗ  ដែលបានអនុវត្តន៍ដោយគណ:អភិបាល  ចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៥៨  ដល់កិច្ចប្រជុំសាមញ្ញលេីកទី៥៩  របស់រដ្ឋបាលខេត្ត  ៣-  ពិនិត្យ  អនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា  ឆ្នាំ ២០១៩  និងលេីកទិសដៅអនុវត្តន៍ ខែបន្ទាប់  របស់រដ្ឋបាលខេត្ត ៤-  ពិនិត្យ  អនុម័តលើសេចក្ដីព្រាងដីការ  ស្ដីពី  ការកែសម្រួលប្រការ១  នៃដីការលេខ  ០៣២/១៦  ដ.ក  ចុះថ្ងៃទី១៦  ខែសីហា  ឆ្នាំ ២០១៦ ស្ដីពី  ការកែសម្រួលសមាសភាព  និងតួនាទីភារកិច្ចមន្ត្រីទទួលបន្ទុកព័ត៌មាន រដ្ឋបាលខេត្ត ៥-  បញ្ហាផ្សេងៗ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ