រដ្ឋបាលខេត្តកោះកុង បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគម្រោងបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ
May 09, 2019 អ្នកទស្សនា :

     ថ្ងៃសុក្រ ៧ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩
រដ្ឋ​បាល​ខេត្តកោះកុង បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីគម្រោងបន្ស៊ាំ និងភាពធន់នឹង​អាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផល នៅតំបន់ឆ្នេរប្រទេសកម្ពុជា ដែលរៀបចំ​ឡើង​​ដោយអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពលោក អន ភារៈ អភិបាលរងខេត្តកោះកុង ដោយសិក្ខាសាលានេះនឹង​ផ្តោតសំខាន់ឲ្យគ្រប់ភាគីពាក់​ព័ន្ធបានចូលរួម​លើកពីមតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីឲ្យទិន្នន័យបានគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណង​អាចដោះស្រាយនូវបញ្ហាដែលកំពុងជួបប្រទះនៅក្នុងតំបន់ និងគៀគរថវិកាជំនួយ។
     លោក អន ភារៈ អភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានគម្រោង​ភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យធនធានជលផលនៅតំបន់ឆ្នេរ នៅខេត្តកោះកុងកន្លងមក ដែលបច្ចុប្បន្ននេះបានឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍។ លោកបន្តថា ខេត្តកោះកុង ជាខេត្តភាគនីរតីនៃប្រទេសកម្ពុជា និងជាខេត្តមួយក្នុងចំណោមខេត្តចំនួន៤ ដែលស្ថិត​នៅជាប់ឈូងសមុទ្រថៃ និងមានឆ្នេរប្រវែង ២៣៥ គ.ម និងមានផ្ទៃក្រឡាសរុបប្រមាណ ១០.០៤៦ គ.ម២ ដែលសំបូរទៅដោយតំបន់ការពារ និងធនធានធម្មជាតិសំបូរបែប ដែលមានប្រជាជនសរុប​ប្រមាណ ១៣៣.០០០នាក់ ស្រី ៦៦.០០០នាក់ កំណើនប្រជាជនប្រចាំឆ្នាំ ១,៩២% និងដង់ស៊ីតេ ១២នាក់/គម២។ ប្រជាជនប្រមាណ ៦០,៦០% រស់នៅពឹងផ្អែកលើការប្រកបរបរកសិកម្ម ចំណែក​វិស័យសេវាកម្ម ៣៨,២%  និងវិស័យឧស្សាហកម្ម ១,២%។ លោកបានបន្ថែមថា ទាក់ទងទៅនឹងការ​គ្រប់គ្រងតំបន់ឆ្នេរ ក៏ដូចជាធនធានធម្មជាតិខេត្ត កន្លងមក គឺបាននឹងកំពុងរៀបចំនូវយុទ្ធសាស្ត្រតំបន់ឆ្នេរ (Coastal Strategy) និងរបាយការណ៍ស្ថានភាពតំបន់ឆ្នេរ (ឬហៅជាភាសាអង់គ្លេសថា State of the Coast reporting) ដែលជាយន្តការមួយក្នុងការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម ឬការចូល​រួម ដោយតាមរយៈយន្តការនេះ នឹងអាចសហការជាមួយអង្គការដៃគូ ជាពិសេសអង្គការស្បៀង និង​កសិកម្ម ឆ្លើយតបទៅនឹងបញ្ហាសកលដែលកំពុងកើតមានដូចជា ការប្រែប្រួលអាកាសធាតុ ជាដើមនេះ៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ