រដ្ឋបាលខេត្តសៀមរាប ប្រជុំត្រួតពិនិត្យការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅ គ្រួសារ(ក៤)ការងារអត្តសញ្ញាណប័ណ្ណ និងការងារអន្តោប្រវេសន្ត
May 09, 2019 អ្នកទស្សនា :

       នាថ្ងៃព្រហស្បតិ៍  ៦កើត ខែពិសាខ ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី ០៩  ខែឧសភា  ឆ្នាំ ២០១៩  នៅបន្ទប់ប្រជុំលេខ០១  រដ្ឋបាលខេត្តសៀមរាប  មានបើកកិច្ចប្រជុំត្រួតពិនិត្យការងារស្ថិតិនិងអត្រានុកូលដ្ឋាន  ការងារផ្តល់សៀវភៅស្នាក់នៅ  សៀវភៅ គ្រួសារ  ការងារអត្តសញ្ញាណប័ណ្ណ  ការងារអន្តោប្រវេសន្ត  ដឹកនាំដោយ  លោកស្រី  យូ  សុភា  អភិបាលរង  នៃគណៈអភិបាលខេត្ត  និងជាតំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ទៀ  សីហា  អភិបាល  នៃគណៈអភិបាលខេត្ត សៀមរាប  និងមានការចូលរួមពី  នាយករង រដ្ឋបាល  នាយកទីចាត់ការរដ្ឋបាល  ស្នងការរង  អធិការក្រុង -ស្រុក  ទទួល ផែន ការងារស្ថិតិ  និងអត្រានុកូលដ្ឋាន  មន្ទីរ ផែន ការខេត្ត  មន្ទីរ ការងារ  និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ខេត្ត  លោក   លោកស្រីអភិបាល  អភិបាលរង  ក្រុង  ស្រុក មន្ត្រី ការិយាល័យ ស្ថិតិ  និងអត្រានុកូលដ្ឋាន ខេត្ត  សរុបចំនួន  ៣៨នាក់។ 

      កិច្ចប្រជុំនេះ ផ្តោតលើការងារមួយចំនួនដូចខាងក្រោម៖
១-ការចុះធ្វើបច្ចុប្បន្នភាព  និងគ្រប់គ្រងការងារស្ថិតិ  និងអត្រានុកូលដ្ឋាន  ការផ្ដល់សៀវភៅស្នាក់នៅ  សៀវភៅ គ្រួសារ  ការផ្ដល់អត្តសញ្ញាណប័ណ្ណ  ការងារគ្រប់គ្រងជនអន្តោប្រវេសន្ត 
២-ការស្វែងរកដំណោះស្រាយ  លើបញ្ហាប្រឈមនានា  ដែលមន្រ្តីអត្រានុកូលដ្ឋាន ឃុំ  សង្កាត់  មន្ត្រីជំនាញក្រុង  ស្រុក    មន្ត្រី ទទួល បន្ទុក កាងារទាំងអស់នេះ  បានជួបប្រទះកន្លងមក  ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ មានភាពច្បាស់លាស់  មានភាពស៊ីចង្វាក់គ្នា  ទទួលបានទិន្នន័យដូចគ្នា  ដើម្បីឲ្យការងារនេះរលូន  ជោគជ័យ  និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ