អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការសាងសង់សួនច្បារមាត់ទន្លេ ដើម្បីលម្អក្រុងនិងប្រយោជន៍សាធារណៈ
May 09, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បត៍ិ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម  គួច  ចំរើន  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការសាងសង់សួនច្បារមាត់ទន្លេនៅក្រុងកំពង់ចាម។
      សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ក្រុមជាងបានកសាងបានប្រមាណជាង៥០ភាគរយហើយ  ក្នុងគម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា  ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម  ដែលមានប្រវែង  ២៣២ម៉ែត្រ  ទទឹង៥៥ម៉ែត្រនិង២៣ម៉ែត្រ ។
      ការកសាងសួនច្បារនេះឡើង ដើម្បីផ្តល់ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើការហាត់ប្រាណ មកទស្សនានិងកម្សាន្តតាមមាត់ទន្លេរ ក្នុងការកសាងនោះដែរកមានកន្លែងអង្គុយអានសៀវភៅ កន្លែងក្មេងលេងសម្រាប់កុមារតូចៗ  និងមានកន្លែងប្រគុំតន្រ្តី រាំលេងកម្សាន្តបែបហាត់ប្រាណផងដែរ។ ការកសាង សួនច្បារនេះ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋគ្រប់វ័យ វ័យចំណាស់ យុវជន  និងក្មេងៗតូចផងដែរដើម្បីមកលំហែរកំសាន្ត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ