https://www.interior.gov.kh/report/detail/2467
នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីដើម្បីចាប់ផ្តើមដំណើរការសាងសង់រង្វង់មូលព្រះបាទជ័យវ័រ្មនទី៧ ស្ថិតក្នុងភូមិត្រពាំងព្រីង(រង្វង់មូលធំមុខសាលាខេត្ត) សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្រុមប្រឹក្សា និងគណៈអភិបាលក្រុងស្ទឹងត្រែង មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។