អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសិក្សាលើផ្លូវលំ ៣ខ្សែនៅក្នុងស្រុកបាធាយ
May 09, 2019 អ្នកទស្សនា :

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសិក្សាលើផ្លូវលំ ៣ខ្សែនៅក្នុងស្រុកបាធាយ តភ្ជាប់មកស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្នុងគោលបំណងកែប្រែពីរផ្លូវគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូវិញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

       តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារតែការសង្កេតឃើញនូវការ លំបាកធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅលើផ្លូវលំជាផ្លូវដី ដែលមានសភាពហុយ នៅរដូវរាំងស្ងួត ក៏ដូចជាការលំបាកធ្វើដំណើរផងដែល ហើយក្នុងរដូវវស្សា ឯកឧត្តម គួច ចំរើន បានសម្រេចដឹកនាំ ក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាពស្ថាបនាជាផ្លូវកៅស៊ូ៣ខ្សែ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាការសម្រួលក្នុងការធ្វើដំណើរ និងចង់បញ្ចៀស នូវផ្លូវដីហុយដែលប្រការនេះ អាចនាំឱ្យមានប្រជាពលរដ្ឋ មានជម្ងឺដោយសារតែផលប៉ះពាល់ពីផ្លូវដីហុយនោះផងដែរ។

      ផ្លូវលំដែលឯកឧត្តមអភិបាលខេត្ត បានត្រួតពិនិត្យនោះរួមមាន១ខ្សែ ស្ថិតនៅឃុំសណ្តែក ស្រុកបាធាយ តភ្ជាប់ដល់ឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ មានប្រវែង២៣គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៦ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ តភ្ជាប់ទៅឃុំបឹងណាយ ស្រុកព្រៃឈរ មានប្រវែង៨.៥០គីឡូម៉ែត្រ និងមួយខ្សែទៀត តភ្ជាប់ពីឃុំក្រូច ឃុំថ្មពូន ឃុំគរ ក្នុងស្រុកព្រៃឈរ ប្រវែង១៣គីឡូម៉ែត្រ ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ