អភិបាលខេត្តព្រះវិហារ ដាក់ចេញផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩
May 08, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាឲ្យកងកម្លាំងទាំងបី ជាពិសេសកម្លាំងស្នងការនគរបាលពង្រឹងការប្រចាំការគ្រប់ម៉ោង ជាពិសេថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណតិទី៣ នាថ្ងៃខាងមុខនេះ ត្រូវធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ បរិយ៉ាកាសការបោះឆ្នោត មាន ភាពស្ងៀមស្ងាត់ និងដំណើរល្អ ពិសេសត្រូវសហការឲ្យបានជិតស្និតជាមួយ មន្រ្តីរៀបចំការបោះឆ្នោតដែលឈរជើងនៅ តាមមណ្ឌលបោះឆ្នោតទាំងអស់។

       នាព្រឹកថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស  ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្តម បានសង្កត់ធ្ងន់លើបញ្ហាការបង្ក្រាបល្បែងស៊ីសង ដែលជាបញ្ហាចម្បងបង្ករអោយមានអំពើចោរកម្ម និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសងដែលជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់។ ព្រមទាំងការងារត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងដាក់ចេញនូវផែនការសកម្មភាពការងារសម្រាប់ខែបន្ទាប់ ។លើសពីនេះទៀតឯកឧត្តមអភិបាលស្នើសុំឲ្យកម្លាំងត្រូវមានផែនការទប់ស្កាត់ កាប្រមូលផ្តុំរបស់ក្រុមខិលខូចដែលមានបំណងធ្វើ ឲ្យបះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ។ហើយឯកឧត្តមបានបញ្ជាក់ពីលទ្ធផលនៃការដោះស្រាយ និងអត្តសញ្ញាណកម្មដីសហគមន៍គូលែនព្រហ្មទេព ដែលត្រូវបានប្រជាពលរដ្ឋទន្រ្ទានកាន់កាប់កន្លងមក ។

     កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពស្រុក-ក្រុងទាំង៨ កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំចៅសង្កាត់ មេប៉ុស្តិគ្រប់ឃុំ សង្កាត់ទាំងអស់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ