អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង ៦បន្ទប់
May 08, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត គឹម ធា សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង ៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់ជូនសាលាអនុវិទ្យាល័យ  ហ៊ុន សែន តាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោកនាយក និងលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ  ហ៊ុន សែន តាជៃព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនរូបទៀត។

       បន្ទាប់ពីចប់កម្មវិធីបញ្ចុះបឋមសិលានេះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់លោកនាយក លោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យហ៊ុន សែន តាជៃ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល នឹងបានឧត្ដម្ភជួយចាក់ដីបំពេញប្រឡាយជាប់ទីធ្លារបងសាលាផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ