អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការស្នើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋចេញពីដែនជម្រកសត្វព្រៃតាតៃ
May 09, 2019 អ្នកទស្សនា :

       នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការស្នើសុំកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋចេញពីដែនជម្រកសត្វព្រៃតាតៃ។

      លោកជំទាវអភិបាលខេត្ត សូមអោយរដ្ឋបាលក្រុង និងរដ្ឋបាលស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ ព្រមទាំងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យលទ្ធភាព ក្នុងការស្នើសុំកាត់ឆ្វៀលដីចេញពីអនុក្រឹត ពីដែនជម្រកសត្វព្រៃតាតៃ ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់អោយបានស្របច្បាប់។ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការពិនិត្យផែនទីលម្អិត ដើម្បីឱ្យបានដឹងថា ទំហំដីដែលនឹងស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងពិនិត្យឡើងវិញនូវទីតាំងដីដែលនឹងរក្សាទុកជាតំបន់ការពារ ក៏ដូចជាទីតាំងដែលនឹងដាក់ជូនគណៈកម្មការថ្នាក់ជាតិពិនិត្យសម្រេច ដើម្បីមានសុគតិភាពទិន្នន័យ ក្រុមការងារនឹងរៀបចំនូវបញ្ជីឈ្មោះគ្រួសារ ដែលកាន់កាប់ដីជាក់ស្តែង និងធ្វើសំណើតាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក នឹងដាក់ជូនកិច្ចប្រជុំគណៈកម្មការខេត្តពិនិត្យ៕ មុនីរម្យ 
 
ប្រភព៖  រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ