អាជ្ញាធរខេត្តសៀមរាប បានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទខុសលក្ខណ:បច្ចេកទេសដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
May 09, 2019 អ្នកទស្សនា :

      ក្រុមការងារចម្រុះបានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទ(ដីស ដីក្រហម ខ្សាច់ ថ្ម....) ខុសលក្ខណ:បច្ចេកទេសក្នុងខេត្តសៀមរាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ក្នុងខេត្តសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយរៀបចំកម្លាំងចុះត្រួតពិនិត្យចំនួន ២គោលដៅ  ដូចខាងក្រោម៖
-ក្រុមទី១៖ បានបំបែកជា ២គោលដៅ  ដាក់នៅផ្លូវជាតិលេខ៦ ខាងកើតផ្សារធំ និងនៅរង្វង់មូលព្រៃគុយ ឃុំកណ្តែក ស្រុកប្រាសាទបាគង  ខេត្តសៀមរាប
-ក្រុមទី២៖ គោលលដៅនៅខាងមុខវត្តចេតិយ សង្កាត់សំបួរ ក្រុងសៀមរាប។
      ក្នុងការធ្វើប្រតិបត្តិការនេះ ក្រុមការងារបានពិនិត្យឃើញថាមានការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម....) ខុសលក្ខណ:បច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ឬហៀរ ឬកម្ពប់ ហើយក៏បានពិនិត្យអ្នកបើកបររថយន្តមួយចំនួនមានសារធាតុញៀនផងដែរ ។ ជាមួយគ្នានេះ ក្រុមការងារចម្រុះ បានអប់រំណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ណែនាំឲ្យម្ចាស់រថយន្តត្រឡប់ទៅការដ្ឋាន ដើម្បីកាយទំលាក់ និងគ្របអោយបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង។ គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រហូតត្រឹមថ្ងៃនេះ  សរុបទាំងអស់មានចំនួន ១៩៣ គ្រឿង និងសារធាតុញៀនចំនួន ៧នាក់។

      សូមបញ្ជាក់ថា ក្រោយពីការចុះអប់រំណែនាំរួច ក្នុងករណីម្ចាស់រថយន្ត ឬអ្នកបើកបរ ដែលមិនអនុវត្តការណែនាំ ក្រុមការងារនឹងចាត់ការតាមនីតិវិធីច្បាប់ ដោយផាកពិន័យតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ