អភិបាលរងខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត ដល់ប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
May 09, 2019 អ្នកទស្សនា :

      លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងអំណោយរបស់ក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួលដល់ប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសេកយំ និងភូមិបុសតូច ក្នុងឃុំពងទឹក ស្រុករំដួល។
      នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ លោក រស់ ផារិទ្ធ បានសម្ដែងនូវការសោកស្ដាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដែលបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព និងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ បណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាក់ផ្ទះគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិ ដែលយើងនឹកស្មានមិនដល់ ។
       នៅក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ពេលមានភ្លៀង ខ្យល់ត្រូវ បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព និងត្រូវមើលថែទាំកូនចៅ កុំឲ្យលេងទឹក ប្រុងប្រយ័ត្នអគ្គិភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដី ក៏វាអាចដោះស្រាយជីវភាពគ្រួសារបាន មួយរយៈពេលខ្លីប៉ុណ្ណោះ ។

      អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ ៥គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ ខាងគ្រោះមហន្តរាយឧបត្ថម្ភបានអង្ក៥០គីឡូក្រាម មីមួយកេស និងថវិការបស់ក្រុមការងារចុះជួយឃុំពងទឹក ចំពោះផ្ទះរលំខូចខាតទាំងស្រុង ក្នុង១គ្រួសារទទួលបានថវិកា៤០ម៉ឺនរៀល និង៤គ្រួសារទៀត ២០ម៉ឺនរៀលផងដែរ៕​មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ