រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី រោងចក្រកាត់ដេរ ថបស៊ីលវឺរលីមីធីត នៅទីរួមស្រុកអូររាំងឪ ចំនួនប្រមាណ១,០០០នាក់
May 07, 2019 អ្នកទស្សនា :

       ឯកឧត្តម បណ្ឌិត  ជាម  ច័ន្ទសោភ័ណ  អភិបាលខេត្តត្បូងឃ្មុំ   អមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត  ប្រធានមន្ទីរ   អង្គភាពជុំវិញខេត្ត  អភិបាល នៃគណ:អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាល រងស្រុក  ប្រធានការិយាល័យ   អង្គភាពជុំវិញស្រក  អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ  កម្មការនី រោងចក្រកាត់ដេរ  ថបស៊ីលវឺរ  លីមីធីត  នៅទីរួមស្រុក អូររាំងឪ  ចំនួនប្រមាណ ១,០០០នាក់ រសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៣៣  ទិវាពលកម្មអន្តរជាតិ ១  ឧសភា  ឆ្នាំ ២០១៩  ក្រោមប្រធានបទ  "កិច្ចគាំពារសង្គមដើម្បីផលិតភព"។ ជាមួយនោះក៏មានការចាប់រង្វាន់នូវវត្ថុអនុស្សាវរីយ៍មួយចំនួនជូនបងប្អូនកម្មករ កម្មការនី  មានដូចជាកង្ហាហាតារី  ឆ្នាំងដាំបាយអគ្គិសនី  បំពង់ទឹកក្តៅ  ចានស្រាក  សាប៊ូ បោកខោអាវ  និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ