រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដែលកំពុងប្រតិបត្តិការក្នុងខេត្ត
May 07, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តក្រចេះ បាន រៀបចំ វេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍  ដែល កំពុង ប្រតិបត្តិ ការ នៅ ក្នុង ខេត្ត ក្រចេះ  ក្រោម អធិបតីភាព ឯកឧត្ដម  វ៉ា  ថន  អភិបាល ខេត្ត ក្រចេះ  និង ឯកឧត្ដម  ធុន គ្រី  ក្រុម ប្រឹក្សា ខេត្ត  ដោយ មាន ការ ចូល រួម ពី មន្ទីរ  អង្គភាព  តំណាង អយ្យការ  អង្គការ មិនមែន រដ្ឋាភិបាល  និង តំណាង សហគមន៍  នៅ សាលប្រជុំ រដ្ឋ បាល ខេត្ត ក្រចេះ  ។ វេទិកា នេះដែរ   មាន គោល បំណង ពង្រឹង កិច្ច សហប្រតិបត្តិការ រវាង រដ្ឋ បាល ខេត្ត  និង អង្គ ការ មិន មែន រដ្ឋាភិបាល  សមាគម  និង សហគមន៍ មូលដ្ឋាន ភាព ជា ដៃគូ  ជាពិសេស ធ្វើ យ៉ាងណា ឱ្យ មាន ភាព ស្និទ្ធស្នាល  យល់ ពី គ្នា ទៅ វិញ ទៅ មក  ដេីម្បី ការ រួម គ្នា  ក្នុង ការ អភិវឌ្ឍ ប្រទេស ជាតិ  ឱ្យ កាន់ តែ រីកចម្រើន លេី គ្រប់ វិស័យ ។ 
      នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី ០៦ ខែ ឧសភា  ឆ្នាំ ២០១៩  លោក  ថាច់  មេត្រី  អ្នក សម្របសម្រួល ដៃគូ សហគមន៍ ព្រៃឈើ ខេត្ត ក្រចេះ  បាន លេីក ឡេីង ពីការ អនុវត្តន៍សកម្មភាព  របស់ តំណាង អង្គការ  សង្គម ស៊ីវិល ក្នុង ខេត្ត ក្រចេះ   ថា ខេត្ត ក្រចេះ  មាន អង្គការ  សមាគម ប្រមាណ ជាង ៤០  តែ ក្នុង អង្គភាព  សមាគម  ដែល នៅ កំពុង ដំណើរការ មាន តែ ២៦ប៉ុណ្ណោះ  ដោយ អង្គការ ខ្លះ  បាន បម្លែង ខ្លួន ទៅ ជា ស្ថាប័ន មីក្រូ ហិរញ្ញវត្ថុ  ក្រុម អាជីវកម្ម រកប្រាក់ ចំណេញ  និង អង្គការ ខ្លះ ទៀត  អស់ គម្រោង គាំទ្រ  បច្ចុប្បន្ន អង្គការ ទាំង ២៦  បាន ចងក្រង ជា ក្រុម មួយ ដែល មាន ឈ្មោះ ថា  បណ្ដាញ អង្គការ មិន មែន រដ្ឋាភិបាល ខេត្ត ក្រចេះ  ហៅ កាត់ ថា  KNN (Kratié NGO Network) បណ្ដាញ នេះ បង្កើត ឡើង ក្នុង គោល បំណង  ជួយ សម្របសម្រួល ដល់ ការ បំពេញ នាទី របស់ សមាជិក ឱ្យ កាន់ តែ មាន ប្រសិទ្ធ ភាព  ជា បណ្ដុំ ព័ត៌មាន  ការ ចែករំលែក ចំណេះដឹង  បទពិសោធន៍  និង ធ្វើ ជា តំណាង ដល់ សមាជិក ក្នុង កិច្ច សហការ ជាមួយ ស្ថាប័ន ពាក់ព័ន្ធ ផ្សេងៗ ។ លោក បន្ត ទៀត ថា អង្គការ នីមួយៗ បាន នឹង កំពុង បំពេញ បេសកកម្ម យ៉ាង មមាញឹក ស្រប ទៅ តាម ទស្សនៈ វិស័យ  និង គោលការណ៍ របស់ ខ្លួន នៅ ក្នុងទឹក ដី ខេត្ត ក្រចេះ ទាំង មូល  ដែល ទទួល បាន លទ្ធផល ជា ផ្លែផ្កា ដូច ជា  ការ សាងសង់ សាលារៀន  និង គាំទ្រ ដល់ កុមារ មេត្រី នៅ ទី ជន បទ ដាច់ ស្រយាល  គាំទ្រ ដល់ គ្រួសារ ទីទ័លក្រ  ឱ្យ មាន លទ្ធភាព បញ្ចូន កុមារ តូចៗ បាន ទៅ សាលារៀន  គាំទ្រ សកម្មភាព នៅ តាម មណ្ឌល សុខភាព  និង មន្ទីរពេទ្យ បង្អែក នានា ក្នុង ខេត្ត ក្រចេះ  ជួយ ដល់ គ្រួសារ ក្រីក្រ អាច ទទួល បាន សេវា ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃ  សេវា ពន្យារ កំណើត ការ ការពារ ជម្ងឺ ឆ្លង  មេរោគ អេដស៍  ជម្ងឺ គ្រុន ចាញ់  គាំទ្រ ដល់ ដល់ ដំណើរការ អភិវឌ្ឍ សហគមន៍  ព្រៃឈើ  សហគមន៍ នេសាទ  សហគមន៍ ការ ពារ ធម្មជាតិ  សហគមន៍ កសិកម្ម  ក្រុម អេកូទេសចរណ៍ ធម្មជាតិ  ការ អភិរក្ស  និង អភិវឌ្ឍ តំបន់ ទេសភាព ទន្លេ មេគង្គ  ក្រុម មុខ សញ្ញា អ្នក ទទួល ដី សម្បទាន សង្គម កិច្ច  ក្រុម សន្សំ ប្រាក់  និង ក្រុម មុខ របរ ផ្សេងៗ ទៀត  ដេីម្បី លេីក កម្ពស់ ជីវភាព ប្រជាពលរដ្ឋ មូលដ្ឋាន  គាំទ្រ សកម្មភាព របស់ គណៈកម្មការ គ្រប់គ្រង គ្រោះ មហន្តរាយ  ផ្ដល់ កញ្ចប់ មនុស្ស ធម៌ ដល់ ជនរងគ្រោះ ពី ទឹក ជំនន់  និង គ្រោះ មហន្តរាយ ផ្សេងៗ  គាំទ្រ គម្រោង នានា ។ 

       ឯកឧត្ដម  វ៉ា  ថន  អភិបាល ខេត្ត ក្រចេះ  មាន ប្រសាសន៍ ថា  អង្គ វេទិកា ថ្ងៃនេះ  ពិតជា មាន សារៈសំខាន់ ណាស់ ចំពោះ រដ្ឋ បាល ខេត្ត  អង្គការ មិនមែន រដ្ឋាភិបាល  សមាគម  និង សហគមន៍ មូល ដ្ឋាន  គឺ ដើម្បី ពិគ្រោះយោបល់ រក បញ្ហា ទាំង អស់ ដែល ត្រូវ រួម គ្នា សម្របសម្រួល ដោះស្រាយ រាល់ បញ្ហា ដែល កេីត មាន នៅ ក្នុង ខេត្ត ទាំង មូល ឈរ លេី ជំហរ សាមគ្គី យោគយល់ គ្នា ស្រប តាម ច្បាប់ ស្ដី ពី សមាគម  និង អង្គការ មិនមែន រដ្ឋាភិបាល ដែល បាន អនុម័ត ដាក់ ឱ្យ ប្រើ ប្រាស់ កាលពី ថ្ងៃទី ១២  ខែ សីហា  ឆ្នាំ ២០១៨។ ក្នុង នោះ ដែរ  រាជ រដ្ឋាភិបាល កម្ពុជា  ដែលមាន  សម្ដេច អគ្គ មហា សេនា បតី តេជោ  ហ៊ុន  សែន  ជា នាយក រដ្ឋមន្ត្រី ដែល តែង តែ យក ចិត្ត ទុក ដាក់ ចំពោះ សកម្មភាព របស់ អង្គការ ជាតិ  និងអន្តរជាតិ ដែល ធ្វើ សកម្មភាព ក្នុង ប្រទេស កម្ពុជា  និង មិន អនុញ្ញាត ដាច់ ខាត នូវ អំពើ  និង សកម្មភាព ទាំង ឡាយ ណា ដែល ប៉ះពាល់ ដល់ សន្តិសុខ  សណ្តាប់ ធ្នាប់ សាធារណៈ  ហើយ អំពី ទាំង នោះ មិន ត្រូវ បាន ទទួល ស្គាល់ ជា សិទ្ធិ នយោបាយ  និង សេរីភាព ក្នុង ការ បញ្ចេញ មតិ នោះ ឡេីយ ។ 

       ឯកឧត្ដម បន្ថែម ទៀត ថា  ពេល កន្លងមក នៅ ក្នុង ខេត្ត ក្រចេះ  មាន អង្គការ មិនមែន រដ្ឋាភិបាល  សមាគម  និង សហគមន៍ មូល ដ្ឋាន មួយ ចំនួន ធំ  បាន អនុវត្ត បាន ល្អ ប្រសើរ  ធ្វើ សកម្មភាព ស្រប ទៅ តាម គោល ការណ៍ ច្បាប់  និង លក្ខន្តិកៈ របស់ ខ្លួន ដែល បាន តំកល់ នៅ ក្រសួង មហាផ្ទៃ ។ ក៏ ប៉ុន្ដែ មាន អង្គការ មួយ ចំនួន តូច  ដែល ទាក់ទង ការ អភិរក្ស សត្វ ព្រៃ  ព្រៃឈើ  និង បរិស្ថាន ធនធាន ធម្មជាតិ  ដែល បាន អនុវត្ត ផ្ទុយ ពី លក្ខន្តិកៈ របស់ ខ្លួន  តាំង ខ្លួន ជា សមត្ថកិច្ច  ដេីរ រក លុយ ពី ប្រជាពលរដ្ឋ  ដែល ធ្វើ ឱ្យ ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ សន្តិសុខ  សណ្តាប់ ធ្នាប់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ