អភិបាលខេត្តត្បូងឃ្មុំ និងប្រធានសមាគមគ្រូពេទ្យ TYDA ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
May 06, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរ លោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ប្រធានសមាគមគ្រូពេទ្យ TYDA  ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ហៅកាត់ថា TYDA ជាលើកទី២ មកធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

      សូមបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពិនិត្យព្យាបាលជំងឺនាថ្ងៃនោះដែរ មានប្រមាណ ២០០នាក់ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា ហើយអ្នកខ្លះកំពុងនៅជានិស្សិត និងអ្នកបញ្ចប់ការសិក្សាពីក្រៅប្រទេសផងដែរ។

      ការពិនិត្យព្យាបាលនេះមានរយៈពេល១ថ្ងៃពេញ ដោយពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក បំពង់ក ច្រមុះ បេះដូង ឈឺសន្លាក់ រោគស្ត្រី ពិនិត្យផ្ទៃពោះ ឆ្លុះអេកូ ឫសដូងបាត និងប្រភេទជំងឺច្រើនប្រភេទទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ