អភិបាលខេត្តតាកែវ ណែនាំទៅដល់មន្ទីរអង្គភាពជុំវិញខេត្ត និង មន្ទីរ អាជ្ញាធរក្រុងស្រុកត្រូវត្រៀមលក្ខណៈការពារ សម្តេចព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពិធីបុណ្យច្រតព្រះនង្គ័ល
May 04, 2019 អ្នកទស្សនា :

      អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំ និងជំរុញទៅដល់មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវតែត្រៀមលក្ខណៈសម្បតិ្តទុកជាមុន ក្នុងការរៀបចំស្តង់តាំងបង្ហាញសមិទ្ធផលដែលខ្លួនមានឲ្យបានល្អសមរម្យ សម្រាប់ដាក់តាំងបង្ហាញនៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលខាងមុខនេះ ។

     ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមការការពារសុខសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គល ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនេះ គឺកាន់តែខិតជិតមកដល់ហើយដែរ ពោលគឺសល់តែជាងកន្លះខែទៀត ដូច្នោះដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយភាពរលូន សូមមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុក ដែលនឹងត្រូវមានស្តង់ដាក់តាំងបង្ហាញ ត្រូវធ្វើយ៉ាងណាដាក់បង្ហាញទៅតាមវិស័យជំនាញរៀងៗខ្លួន ព្រោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទតតាមស្តង់ពិពរណ៍ទាំងអស់នេះ ។

      ឯកឧត្តមអភិបាលខេត្តតាកែវ បន្តទៀតថា នៅក្នុងស្តង់ពិរណ៍នេះដែរ គឺយើងទុកមន្រ្តីពីរនាក់ ដែលស្លៀកពាក់ស័ក្តិមន្រ្តីរាជការ សម្រាប់បង្ហាញនៅក្នុងស្តង់របស់ខ្លួន ថ្វាយព្រះមហាក្សត្រ ក៏ដូចជាតាំងបង្ហាញដល់ឥរស្សជនជាន់ខ្ពស់ជាច្រើនរូបទៀត និងបងប្អូនប្រជាពលរដ្ឋទូទៅដែលអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីនេះ ។

      បើតាមឯកឧត្តម អភិបាលខេត្ត ក្រៅតែពីជំរុញទៅដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលលក្រុងស្រុក ដែលត្រៀមលក្ខណៈរៀបចំស្តង់ពិពរណ៍នៅក្នុងព្រះរាជពិធីនេះ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត ពិសេសប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រះរាជពិធីច្រត់ព្រះនង័្គលនេះ ព្រោះសម្រាប់ខេត្តតាកែវរបស់យើង ពិតជាមានមហាកិតិ្តយសខ្លាំងណាស់ ដែលបានរៀបចំនូវមហាព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យច្រត ព្រះនង័្គលក្រោមការយាងចូលរួមពីព្រះរាជធិបិតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ