អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយរបស់សម្តេចក្រឡាហោម ចែកជូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងសង្កាត់អូរចារ
May 03, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុងបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរភូមិ សង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធខេត្ត ។

      ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាឱកាសនោះ  ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ព្រមទាំងណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ និងចូលរួមជួយដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូនដ្ឋាន ។

     ក្នុងនោះផងដែលឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមជួយប្រក់ដំបូល និងជួសជុលផ្ទះជួនប្រជាពលរដ្ឋផងដែរ ។                 អំណោយ រួមមាន៖អង្ករ១ការ៉ុង មី១កេស ស័ង្កសី ចំនួន២០សន្លឹក និងថវិកាចំនួន២០០,០០០ រៀល ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៅម្ចាស់ផ្ទះដែលទើបសាងសង់ថ្មីនេះ ចំនួន១០០ ដុល្លា សម្រាប់ចាក់ដីបំពេញបន្ថែមផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ