អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមព្រំដែន នៅក្រុងបាវិត
May 03, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលអមដំណើរដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលរងក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមព្រំដែន នៅក្រុងបាវិត ដែលក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអញ្ជើញពិនិត្យមាន៖១-ពិនិត្យមើលការសាងសង់ផ្លូវវាងសម្រាប់ឡានកុងទ័រ ដើម្បីជំរុញ និងពន្លឿនការដោះស្រាយផលប៉ះជាមួយប្រជាពលរដ្ឋដែលនៅសេសសល់ ។ ២-ពិនិត្យមើលដំណើរការសាងសង់ផ្លូវក្រវាត់ព្រំដែន នៅចំណុចបង្គោលព្រំដែនលេខ ១៦៩ ។ ៣-ពិនិត្យមើលទីតាំងដីសម្រាប់សាងសង់អាងចម្រោះទឹកកង្វក់នៅក្នុងក្រុងបាវិត ដែលជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

      ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យទីតាំងសាលាសង្កាត់បាវិត ដែលនឹងមានគម្រោងក្នុងការស្ថាបនា និងកែលម្អអគារសាលាសង្កាត់នៅពេលខាងមុខ ផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ