អភិបាលខេត្តរតនគិរី ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ ពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងនូវសមត្ថភាព ចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឱ្យបានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់
May 03, 2019 អ្នកទស្សនា :

       ដើម្បីចូលរួមអបអរសារទរទិវាពលកម្មអន្តរជាតិំ១ឧសភា ឆ្នាំ២០១៩ ជាពិសេសទិវាសេរីភាពសារព័ត៌មានលើក ទី២៦- ៣ ឧសភា ឆ្នាំ២០១៩ មន្ទីរព័ត៌មានខេត្តរតនគិរីក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តម  ថង សាវុន   អភិបាលខេត្តរតនគិរី បានរៀបចំឱ្យមានការជួបជុំ   រវាងមន្រ្តីរាជការនៃមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានប្រចាំខេត្ត ដែលជំនួបលើកទី១នេះប្រារព្ធធ្វើនៅ ភូមិខ្មែរ រី ស៊ត ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុងកាលពីរសៀលថ្ងៃទី២ខែឧសភា ឆ្នាំ២០១៩   ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន  អភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកលោកស្រី អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង បងប្អូនជាភ្នាក់ងារសារព័ត៌មាន ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សសន៍ឯកជនប្រចាំខេត្តសរុបជាង៨០នាក់។
      ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានគោរពរាយការណ៍ជូនអំពីការរីកច្រើននៃវិស័យព័ត៌មាន    ក្នុងបរិបទនៃសកលភាវូនីកម្មនៃការីកចម្រើនលើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាបានធ្វើអោយការផ្សព្វផ្សាយព័ត៌មាន  មានភាពលឿនរហ័ស   និងមានភាពទូលំទូលាយដែលប្រការនេះទៀមទារអោយតួនាទីអ្នកសារព័ត៌មាន់កាន់តែមានចំណេះដឹងជ្រៅជ្រះ និងប្រកបដោយវិជ្ជាជីវៈ ច្បាស់លាស់ និងក្រមសីលធម៌ត្រឹមត្រូវក្នុងការនាំសារជូនដល់មនហាជនទូទៅប្រកបដោយការទទួលខុសត្រូវ។
      មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុនបាន កោតសរសើរ    និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីព័ត៌មាន     និងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមបំពេញតួនាទីភារកិច្ច  ប្រកបដោយវិជ្ជាជីវៈក្នុងនាមជាអ្នកឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ជាអ្នកនាំសារដ៏ល្អដែលមិនអាចខ្វះបាន។  ឯកឧត្តមបន្តថាដើម្បីអោយអ្នកសារព័ត៌មានក្នុងខេត្ត  អោយកាន់តែមានសមត្ថភាពបន្ថែមទៀត ឯកឧត្តមនិងស្នើរទៅក្រសួងព័ត៌មានតាមរយៈមន្ទីរព័ត៌មានខេត្តតនគិរីពិនិត្យលទ្ធភាព   បើកវគ្កបណ្តុះបណ្តាលខ្លីៗដោយអញ្ជើញគ្រូមកបង្ហាត់បង្រៀនដល់បងប្អូនអ្នកសារព័ត៌មានផងដែរ។ ស្របគ្នាជាមួយទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦  ថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៩នេះ  ឯកឧត្តមអភិបាលខេត្ត   បានសម្តែងនូវការចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មាន និងសូមឱ្យអ្នកសារព័ត៌មានទាំងអស់ ពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ពង្រឹងនូវសមត្ថភាព ចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឱ្យបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងអាចទុកចិត្តបានដោយឈរនៅលើប្រភពព័តមាន   ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវជឿលើប្រភពព័ត៌មានទាំងស្រុងឡើយ  គឺត្រូវចេះពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់លើព័ត៌មាន ដែលប្រភពផ្តល់ឱ្យ   មុននឹងធ្វើការផ្សព្វផ្សាយ   និងមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិត   ដែលអាចបង្កដល់បញ្ហាសង្គម បរិហារកេរ្តិ៍ ឬការប្រមាថដល់បុគ្គលឬសមត្ថកិច្ចជាដើម។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាចៅក្រម  និងមិនមែនជាអ្នកមានអំណាចបញ្ជាដាច់ខាតឡើយ ប៉ុន្តែគ្រាន់តែជាអ្នកនាំពាក្យ   ប្រកបដោយប្រភពច្បាស់លាស់ និងឈរលើមូលដ្ឋាននៃព័ត៌មានពិត និងត្រឹមត្រូវ ហើយមានសារៈប្រយោជន៍។អ្នកសារព័ត៌មានត្រូវរួមគ្នាប្រយុទ្ធ    នឹងព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញព័តមានពិត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ