អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងទិវាទឹកពិភពលោកលើកទី ២៦ ក្រោមប្រធានបទ "ប្រជាពលរដ្ឋនៅជនបទគ្រប់រូបត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត"
May 03, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាទឹកពិភពលោកលើកទី២៦ ឆ្នាំ២០១៩ ក្រោមប្រធានបទ”ប្រជាពលរដ្ឋនៅជនបទគ្រប់រូបត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត" ទិវានេះប្រារព្ធធ្វើក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៩។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ស្ថាប័នពាក់ព័ន្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុក ម៉ែ បងប្អូនប្រជាពលរដ្ឋសរុប៤០០នាក់។

      មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុកជីវភាពរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋយើងគ្រាប់ពេលវេលា។

      ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវហូបស្អាត ផឹកស្អាត អនាម័យល្អ នាំមកនៅសុខភាពល្អ ចូលរួមអភិវឌ្ឍន៍ ទេសចរណ៍ និងសេដ្ឋកិច្ចសង្គម។ ក្នុងឱកាសទិវានេះ ឯកឧត្តម អភិបាលខេត្ត បាននាំយកធុងចំរោះទឹកស្អាត ធុងស្តុបទឹក សាប៊ូ ចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ ទទួលបានធុងចំរោះទឹកស្អាត ១ធុងស្តុបទឹក ១សាប៊ូម្សៅ ១កញ្ជាប់ សាប៊ូដុំ ២ដុំ និងសិស្សានុសិស្សចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ប៉ិច ១ដើម សៀវភៅសរសេរ ២ក្បាល និងថវិកា៥០០០រៀល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ