ប្រធានក្រុមប្រឹក្សាខេត្តតាកែវ រិះគន់ពីបញ្ហាសំរាមដែលបោះចោលពាសវាលពាសកាលក្នុងក្រុងដូនកែវ
May 03, 2019 អ្នកទស្សនា :

      ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម កៅ ឆែ បានធ្វើការរិះគន់ចំពោះអាជ្ញាធរថាមិនបានយក ចិត្តទុកដាក់ពីបញ្ហាសំរាមដែលបោះចោល ឬទុកចោលពាសវាលពាសកាល នៅក្នុងក្រុងដូនកែវ។ ដោយមិនមានការយកចិត្តទុកដាក់ ពីអាជ្ញាធរ ទៅលើបញ្ហាសំរាម ហើយបើនៅតែបែបនេះ និងគ្មានការគិតគួរ យកចិត្តទុកដាក់ទេ វានិងនាំក្រុងរបស់យើងបាត់សោភ័ណភាពនៅថ្ងៃណាមួយជាក់ជាមិនខាន។ 
ថ្លែងចំពោះមុខគណៈអភិបាលខេត្តនិងប្រធានមន្ទីរជុំវិញខេត្តនៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ខ្លួន លើកទី ៦០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ ដោយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងថា ដោយឈរលើភាពជាក់ និងឃើញផ្ទាល់ភ្នែកនោះ ឃើញថាបញ្ហាសំរាមនៅក្នុងក្រុងដូនកែវរបស់យើងសព្វថ្ងៃនេះ នៅតែមិនមានការយកចិត្តទុកនៅទ្បើយទេ ព្រោះថាសំរាមនៅតែមានការបោះចោលនៅគ្រប់ទីកន្លែង មិនថាក្នុងក្រុង ឬជាយក្រុងនោះទេ។ បញ្ហាសំរាមនេះវាកំពុងតែប៉ះពាល់ ទៅដល់សោភ័ណភាពក្រុងដូនកែវដែលជាបេះដូងរបស់ខេត្តនិងការអភិវឌ្ឍន៍ខេត្តរបស់យើងផងដែរ។
       ឯកឧត្តម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាពិសេសអាជ្ញាធរក្រុងដូនកែវមិនត្រូវមើលរំលងបញ្ហាសំរាមនេះទ្បើយ។ បើគ្រាន់តែបញ្ហាអនាម័យបរិស្ថានយើងធ្វើមិនបានល្អផង ដែលនាំឲ្យមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋទៅហើយ ចុះទំរាំការងារដទៃទៀតតើវាយ៉ាងម៉េចទៅវិញ។ ដូច្នោះចាប់ពីថ្ងៃនេះទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែយកចឹត្តទុកដាក់ឡើងវិញពីបញ្ហាសំរាមនេះ កុំឲ្យមានការរិះគន់ទើបនាំគ្នាធ្វើ ត្រូវរួមគ្នាធ្វើដើម្បីធ្វើយ៉ាងណាឲ្យសោភ័ណភាពក្រុងដូនកែវកាន់តែស្រស់បំព្រងឡើងវិញតាមរយៈទីក្រុងដែលគ្មានការចោលសំរាមពាសវាលពាសកាល។ 
 នៅក្នុងឱកាស់នោះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានរំលឹកទៅដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់សូមមេត្តាចុះទៅពិនិត្យមើលតាមមូលដ្ឋានហើយបើឃើញមានបញ្ហាអសកម្មអ្វីមួយត្រូវយកមកជជែកជាមួយគណៈអភិបាលខេត្តឬមន្រ្តីជំនាញដើម្បីកែលម្អឡើងវិញ។
 
     ឆ្លើយតបទៅនិងការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា អាជ្ញាធរខេត្តនឹងធ្វើការប្រជុះជាមួយអាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរក្រុង ដូនកែវ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការបោះចោលសំរាមពាសវាលពាសកាលនិងធ្វើការផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសំអាតពីអនាម័យបរិស្ថានហើយអាជ្ញាធរក៏និងចាត់វិធានការតឹងរឹងចំពោះជនណាដែលបន្តបោះចោលសំរាមពាសវាលពាសកាលតាមរយៈការផាកពិន័យធ្ងន់ធ្ងរផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ