អភិបាលស្តីទីខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនៈទ្រព្យ
May 02, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយសាខាពន្ធដាខេត្ត បានរៀបចំបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តស្តីទី ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ឃុំ (សង្កាត់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
      ថ្លែងក្នុងឧកាសនោះលោក អ៊ុ រាត្រី អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា៖ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដ៏មានសារៈសំខាន់នេះ មានគោលបំណងអោយមន្រ្តីរាជការរបស់យើងទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ ក៏ដូកជានៅកៀកជិតប្រជាពលរដ្ឋ ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។

       លោក អ៊ុ រាត្រី បានបញ្ជាក់ថា៖ សាខាពន្ធដាខេត្តជាអង្គភាពមួយក្នុងការប្រមូលចំណូលដ៏សំខាន់ជូនរដ្ឋដែលមានកាតព្វកិច្ចអនុវត្តច្បាប់ និងបទបញ្ញតិនានា ស្តីពីពន្ធដារ និងបេសកម្មរុករកប្រភពចំណូល និងប្រមូលចំណូលជូនរដ្ឋ សម្រាប់បម្រើអោយសេចក្តីត្រូវការនៃការចំណាយផ្សេងៗ ដូចជាចំនាយលើគម្រោងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកិច្ចការកែទម្រង់កាគ្រប់គ្រងហិរញ្ញវត្ថុសារណៈការកសាងហេដ្ឋារចនាសម្ព័នមាន ផ្លូវថ្នល់ ស្ពាន លូ ប្រព័ន្ធ ធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។

      ទន្ទឹមជាមួយគ្នានោះ អភិបាលខេត្តស្តីទី បានបញ្ជាក់បន្តថា៖ រាជរដ្ឋាភិបាលអាណត្តិទី៦ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទ្ធភាពក្នុងកាគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែប្រសើរឡើង អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដ៏ទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ