អាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់សោភ័ណ្ឌភាពសាធារណៈក្នុងក្រុងព្រះសីហនុ
May 02, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បត៌ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីក្រោមឪវាទ និងមន្រ្តីពាក់ព័ន្ធនានា ក្នុងគោលបំណងពិនិត្យ និងចង្អុលបញ្ជាដោយផ្ទាល់ រួមទាំងអប់រំណែនាំដល់ម្ចាស់ការដ្ឋាននានា លើបញ្ហាឡានដឹកដីធ្លាក់ប្រឡាក់ផ្លូវ ការចោលសំរាមពាសវាលពាសកាល និងអំពីខ្សែកាប ខែ្សភ្ជាប់បណ្តាញអ៊ិនធឺណែត រញ៉េរញ៉ៃតាមបង្គោលភ្លើងអោយធ្វើការកាត់ចេញទុកតែខ្សែណាដែលមានបណ្តាញដើម្បីសោភ័ណ្ឌភាពក្រុង ខេត្តព្រះសីហនុ។

      នាឱកាសនេះឯកឧត្តម ក៏បានធ្វើការណែនាំទៅដល់ម្ចាស់ការដ្ឋានមេការដើម្បីធ្វើការសំអាតនៅបរិវេណខាងមុខការដ្ឋានឲ្យបានស្អាត និងណែនាំដល់ឡានដឹកដីមិនត្រូវផ្ទុកលើសបរិមាណដែលនាំអោយហៀកំពប់ប្រឡាក់ និងនាំអោយខូចផ្លូវថ្នល់។ រួមទាំងបញ្ហាសម្រាប់ កម្ទេចកាកសំណល់ផ្សេងៗ សូមអោយចូលរួមសម្អាតទាំងអស់គ្នា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ